កម្ពុជាប្រារព្ធ «ទិវាមន្ត្រីឧទ្យានុរក្សពិភពលោក» នៅព្រៃឡង់ លើកតម្កើងវីរភាពអ្នកការពារធនធានធម្មជាតិ
កំពង់ធំ៖ កម្ពុជាបានប្រារព្ធ ទិវាមន្ត្រីឧទ្យានុរក្សពិភពលោក (World Ranger Day) នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅស្នាក់ការព្រះអាទិត្យនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីលើកតម្កើងវីរភាព ការលះបង់ និងការប្តេជ្ញាចិត្តរបស់មន្ត្រីឧទ្យានុរក្ស ដែលកំពុងឈរជួរមុខក្នុងការការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។ ទិវាមន្ត្រីឧទ្យានុរក្ស ត្រូវបានប្រារព្ធជារៀងរាល់ថ្ងៃទី៣១ ខែកក្កដា ចាប់តាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងរំលឹកដល់មន្ត្រីឧទ្យានុរក្សដែលបានពលីជីវិត ឬរងរបួសក្នុងពេលបំពេញបេសកកម្ម ព្រមទាំងលើកទឹកចិត្ត និងផ្តល់តម្លៃដល់អ្នកដែលនៅតែបន្តការពារព្រៃឈើ សត្វព្រៃ និងជីវ:ចម្រុះដោយមិនខ្លាចនឿយហត់។ នៅកម្ពុជា មន្ត្រីឧទ្យានុរក្សមិនត្រឹមតែមានភារកិច្ចល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមស្រាវជ្រាវ និងតាមដានជីវ:ចម្រុះ…
អភិបាលខេត្តកំពង់ធំ ជំរុញអាជ្ញាធរស្រុកបារាយណ៍ ពង្រឹងអភិបាលកិច្ចល្អ និងការទទួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋ
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជំរុញឱ្យគណៈអភិបាលស្រុកបារាយណ៍ និងអភិបាលរងស្រុកដែលទើបតែងតាំងថ្មី ប្រកាន់ខ្ជាប់នូវគោលការណ៍ «អភិបាលកិច្ចល្អ» ដោយបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិត និងភាពក្លាហានក្នុងការសម្រេចចិត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកបារាយណ៍ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា អភិបាលកិច្ចល្អ គឺជាស្នូលនៃការកែទម្រង់គ្រប់វិស័យ។ ថ្នាក់ដឹកនាំត្រូវហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ ចេះបត់បែន និងប្រើប្រាស់គំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ…
វគ្គបណ្តុះបណ្តាលស្តីពី AI និងសារព័ត៌មានឌីជីថល នៅ CADT៖ អ្នកសារព័ត៌មាន ជាងមួយរយនាក់ ចូលរួមបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពបច្ចេកវិទ្យា ដើម្បីឆ្លើយតបការវិវត្តនៃសម័យកាល
ភ្នំពេញ៖ នៅក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ អ្នកសារព័ត៌មានមកពីស្ថាប័ន និងអង្គភាពព័ត៌មាននានា ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសរុប ១៥៣នាក់ បានចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលពិសេសមួយ ស្តីពី «បញ្ញាសប្បនិម្មិត (AI) និងអនាគតវិស័យព័ត៌មានឌីជីថលនៅកម្ពុជា» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ក្នុងវគ្គសិក្សានាពេលព្រឹក គ្រូឧទ្ទេសនាមបានបង្ហាញយ៉ាងក្បោះក្បាយអំពីប្រវត្តិ និងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា AI ចាប់តាំងពីអតីតកាលឆ្នាំ១៩៥០ រហូតមកដល់បច្ចុប្បន្ន ដោយបានរៀបរាប់ស៊ីជម្រៅពី ចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន នៃ AI។…
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងផ្សព្វផ្សាយរំលឹកឡើងវិញ នៅច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យ៉ាងច្រើនកុះករផងដែរ ។ លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី ១…
សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី បង្ហាញវឌ្ឍនភាពតាមរយៈការចូលរួម និងកិច្ចសហការរួមគ្នាក្នុងការការពារធនធានធម្មជាតិ
កំពង់ធំ៖ សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី ទំហំ ១៨០៣ ហិកតាមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ កំពុងបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការចូលរួមរបស់ប្រជាសហគមន៍និងកិច្ចសហការរវាងសហគមន៍ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងដៃគូគាំទ្រក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍មួយនេះ។
អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារចុះរកប្រភពទឹក និងជួយបូមទឹកបញ្ជូលស្រែពលរដ្ឋនៅឃុំស្រឡៅ និងឃុំទ្រៀល ដែលប្រឈមនឹងការខ្វះខាតទឹកធ្ងន់ធ្ងរ
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរឃុំស្រឡៅ និងឃុំទ្រៀល ចុះពិនិត្យ និងចាត់ចែងនាំទឹកបញ្ចូលស្រែប្រាំងរបស់ប្រជាពលរដ្ឋជាបន្ទាន់ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុរាំងស្ងួត និងគ្មានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ។ កិច្ចអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីការរីងស្ងួតនៃប្រភពទឹក និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋអំពីផលដំណាំស្រូវរបស់ពួកគាត់ ហើយសកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុក ចំពោះទុក្ខលំបាករបស់ប្រជាកសិករ ដែលពឹងផ្អែកលើវិស័យកសិកម្មជាចម្បង។ ការខ្វះខាតទឹកអាចបង្កឱ្យដំណាំស្រូវរងការខូចខាត និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះការអន្តរាគមន៍ទាន់ពេលវេលានេះ គឺមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះផលដំណាំ និងធានាសន្តិសុខស្បៀងក្នុងតំបន់។ នាឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត…
មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ប្រជុំពង្រឹងកិច្ចសហការឆ្លើយតបចំពោះការកើនឡើងនៃជំងឺគ្រុនឈាមលើផ្នែកកុមារ
(កំពង់ធំ)៖ ថ្នាក់ដឹកនាំសុខាភិបាល និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាមដោយផ្ទាល់ និងបានបើកប្រជុំបន្ទាន់ដើម្បីដាក់ចេញវិធានការឆ្លើយតប ក្រោយសង្កេតឃើញករណីជំងឺនេះមានការកើនឡើងជាលំដាប់នៅផ្នែកកុមារ។ សកម្មភាពនេះបានធ្វើឡើងនា រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញដឹកនាំដោយ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក និងលោកវេជ្ជបណ្ឌិត ឡេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ព្រមទាំងសហការីពាក់ព័ន្ធ។ ករណីជំងឺគ្រុនឈាមកុមារមានការកើនឡើង បន្ទាប់ពីបានចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅផ្នែកកុមាររួចមក ថ្នាក់ដឹកនាំបានប្រជុំពិភាក្សាភ្លាមៗជាមួយប្រធានផ្នែក គ្រូពេទ្យ និងមន្ត្រីជំនាញ ដើម្បីសិក្សាអំពីបញ្ហាប្រឈមចំពោះមុខ និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ …
ផ្ទះថ្មីមួយខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី នៅខេត្តកំពង់ធំ ។
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ និងលោក ឃន ចាន់ថៃ អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅការងារ ១២ ចំណុច ដល់កងកម្លាំងត្រូវ អនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់
(កំពង់ធំ)៖ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា នឹងលើកទិសដៅការងារបន្ត ខែសីហា ដល់កងកម្លាំងចូលរួមចំនួន ២៥០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ ថ្លែងបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល កោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ អនុវត្តសម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព…
គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានប្រគល់ភារៈកិច្ចនិងឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ ជូនកងកម្លាំង នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារៈកិច្ចបង្ក្រាប បទល្មើស ធនធានធម្មជាតិ។
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការរង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ កាពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បាននាំយក ស្បៀងអាហារគ្រឿង ឧបភោគបរិភោគ ប្រេងឥន្ធនៈ និងប្រគល់ភារៈកិច្ច ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការ នៅទីបញ្ជាការស្រាលចំនួន ០៤គោលដៅ នៅក្នុងស្រុកសន្ទុក ។ ដែលពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋបាលព្រៃឈើ…
ឯកឧត្តម ថោ ជេដ្ឋា អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ព័ត៌មានក្លែងក្លាយ និងរួមគ្នារក្សាសុខសន្តិភាព ដើម្បីវិបុលភាពគ្រួសារនិងសង្គម
(កំពង់ធំ)៖ ឯកឧត្តម ថោ ជេដ្ឋា អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ព័ត៌មានក្លែងក្លាយ និងរួមគ្នារក្សាសុខសន្តិភាព ដើម្បីវិបុលភាពគ្រួសារនិងសង្គម។ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអំពាវនាវនៅក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦។ ឯកឧត្តមបានសង្កត់ធ្ងន់ថា អំពើឆបោកតាមអនឡាញ (Online Scam) នាពេលបច្ចុប្បន្ននេះ ក្រុមជនខិលខូចបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើតល្បិចបោកប្រាស់ជាច្រើនទម្រង់ ដូចជាការផ្ញើសារឈ្នះរង្វាន់ ការបោកប្រាស់ឱ្យវិនិយោគខុសច្បាប់ ឬការលួចទិន្នន័យគណនីធនាគារ។ល។ សូមកុំជឿលើការសន្យាណាដែលទទួលបានផលចំណេញហួសពីការពិត ហើយកុំចុចលើតំណភ្ជាប់ (Link)…
ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់ថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ
ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់ថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធ (កំពង់ធំ)៖ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន សសយក…
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លំាងចម្រុះ នៅទីបញ្ជាការស្រាល ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរដូង ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ការពារឲ្យបានដាច់ខាត មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តកំពង់ធំ ។
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងសំណេះសំណាលសាកសួរសុខទុក្ខប្រគល់ភារកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជូនដល់កងកម្លំាងចម្រុះប្រចាំការ នៅទីបញ្ជាការស្រាល តំបន់ត្រពាំងប្រើស និងតំបន់អូរដូង ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់…
អភិបាលរងខេត្តកំពង់ធំ៖ យុវជន ជាកម្លាំងចលករ បានដើរតួរជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន យ៉ាងសកម្ម នៅតាមគ្រឹះស្ថានសិក្សា
(កំពង់ធំ)៖ ឯកឧត្តមអ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ យុវជនជាកម្លាំងចលករ បានដើរតួរជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន យ៉ាងសកម្ម នៅតាមគ្រឹះស្ថានសិក្សា ឯកឧត្តម លើកឡើងយ៉ាងដូច្នេះ ក្នុងពេលដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធី យុទ្ធនាការ(និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ) ជំហានទី២ ក្រោមប្រធានបទ (ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន) នៅវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងពិធីនោះក៏មានមានការចូលរួម ពីលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ…
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើកងរាជអាវុធហត្ថ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ ) (កំពង់ធំ)៖ នៅព្រឹកថ្ងៃចន្ទ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ )។ ពិធីអបអរសាទរនេះប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នៃកងរាជអាវុធហត្ថចំនួន៦៣នាក់ ក្នុងនោះ យោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈចំនួន៣០នាក់ផងដែរ។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនជួបការលំបាក យោធិនពិការ ពលី មរណៈ និងថែទាំសុខភាពជាដើម។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានលើកឡើងបន្តថា ការចុះជួយ និងសួរសុខទុក្ខមិនចំពោះ តែយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត កងរាជអាវុធហត្ថតែងតែចូលរួមយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភ និងជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។ ជាចុងក្រោយលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានជូនពរដល់បងប្អូនជាយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ សូមជួបប្រទះពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្ល្លៀតឡើយ។ សូមបញ្ជាក់ផងដែរថា ពិធីសំណេះសំណាលជាមួយនិវត្តជន ពិការ និងគ្រួសារពលីមរណៈ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ទាំង៣០នាក់ ក្នុងម្នាក់ទទួលបាន ÷ អង្ករ០១បេតូច ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ទឹកសុទ្ធ០១កេស មីជាតិយើង០១កេស និហថវិកា១០០,០០០រៀល ផងដែរ៕ អត្ថបទ កងរាជអាវុធហត្ថកំពង់ធំ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃចន្ទ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ )។ ពិធីអបអរសាទរនេះប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត…
